ថៃ៖ តាមសារព័ត៌មានថៃបានផ្សាយថា ទាហានការពារព្រំដែនថៃម្នាក់បានប្រើកាំភ្លើង M16 បាញ់ទៅលើអ្នកភូមិដែលរស់នៅក្នុង ខេត្ត សុរិន្ទបណ្តាលឲ្យមានមនុស្សពីរនាក់រងបួសនឹងបញ្ជូនទៅកន្លែងសង្រ្គោះបន្ទាន់ភ្លាមៗ។ ក្រោយពីការបាញ់ប្រហារជនដៃដល់ដែលមានឈ្មោះថាRatthapoom Thepsiri មកពីកងពលតូចថ្មើរជើងលេខ ១៦២៣ បានរត់ចេញពីជួរប្រដាប់ជាមួយ ដោយកាន់កាំភ្លើងវែង និងគ្រាប់រំសេវជាច្រើនថែមទៀត។
កាសែតថៃដដែលបញ្ជាក់ថា ជនដៃដល់បានបើកការបាញ់ប្រហារយ៉ាងកំរោលលើជនរងគ្រោះដែលរស់នៅក្នុងខេត្តសុរិន្ទ ខណដែលតួនាទីគេជាអ្នកយាមតាមព្រំដែនថៃ-កម្ពុជា ហើយជនដៃដល់បានបាញ់ប្រហារនៅម៉ោងប្រមាណ ១២ និង ៤៥ នាទីឈានចូល ថ្ងៃទី ១៥ខែសីហា។
អាជ្ញាធរថៃបានបើកការតាមប្រមាញ់រកជនដៃដល់ និងកំពុងស្វែងរកមូលហេតុនៃការបាញ់ប្រហារមួយនេះផងដែរ នៅពេលគេដឹងជាបឋមថាខ្មាន់កាំភ្លើងជាទាហានរត់ចោលជួរ៕




ដោយ៖ ពេជ្រ