ម៉ាក្រុង ថាមានតែ ហ្សេលេនស្គី ទេដែលមានសិទ្ធអារកាត់រឿងទឹកដីបាននោះ

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយ កាលពីថ្ងៃពុធថា អ៊ុយក្រែន ត្រូវតែចូលរួមនៅក្នុងការពិភាក្សាទឹកដីនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរុស្ស៊ី។

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បាននិយាយដោយស្នើថា ទីក្រុងគៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប គួរតែត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំទឹកដី។

ការអត្ថាធិប្បាយនេះ គឺស្ថិតក្នុងចំណោមការចង្អុលបង្ហាញដំបូងនៃអ្វីដែលចេញពីកិច្ចពិភាក្សារវាងលោក ត្រាំ ជាមួយមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ។

ការលើកឡើងរបស់លោក ម៉ាក្រុង គឺជាការសម្រួលដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ដែលបារម្ភថា លោក ត្រាំ នឹងកាត់ទឹកដីក្រុងគៀវ ឲ្យទៅរុស្ស៊ី ដើម្បីដោះដូរបទឈប់បាញ់ណាមួយ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment