ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Paris St Germain បានវាយបកតាមស្មើក្រុមម្ចាស់ជើងឯក Europa League មាន់ខ្នាយមាស Tottenham Hotspur ២-២ និងបានយកឈ្នះដោយបាល់ប៉េណាល់ទី ៤-៣ ដើម្បីលើកពាន UEFA Super Cup។
សម្រាប់ការប្រកួតយប់មិញនេះ ក្រុម Spurs របស់អ្នកចាត់ការថ្មីលោក Thomas Frank បានបើកការនាំមុខ២គ្រាប់មុន ដោយកីឡាករ M. van de Ven នាទីទី៣៩ និងកីឡាករ C. Romero នាទីទី៤៨។ ចំណែក PGS បានវាយបកតាមស្មើ ២-២ នៅនាទីទី៨៥ ដោយកីឡាករ Lee Kang-In នាទីទី៨៥ និងកីឡាករ Gonçalo Ramos នាទីទី៩០+៤។ លុះចូលដល់វគ្គបាល់ប៉េណាល់ទី PGS ៤-៣ Spurs៕
