គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ គឺនៅសល់ ២០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូល G នៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 Qualifiers ដោយមានក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អ៊ីរ៉ាក់ អូម៉ង់ កម្ពុជា និង ប៉ាគីស្ថាន។ នេះបើយោងតាមផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សូមជម្រាបថា ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ៕
