​សូមឱ្យរស្មីនៃសន្តិភាពបំភ្លឺពិភពលោក 

«  អង្ករមួយចានចុងក្រោយបញ្ជូនទៅធ្វើស្បៀងកងទ័ព    ក្រណាត់មួយដំចុងក្រោយបញ្ជូនទៅធ្វើជាសំលៀកបំពាក់ទាហាន   សាច់ឈាមម្នាក់ចុងក្រោយបញ្ជូនទៅសមរភូមិ»  លោក  ស៊ី ជីនភីង ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនធ្លាប់ចែករំលែកពីចម្រៀងប្រជាប្រិយមួយដែលប្រជាជនចិនបានច្រៀងតៗគ្នាក្នុងសម័យសង្គ្រាម  កងទ័ពដែលប្រជាជនគាំទ្រយ៉ាងម៉ឺងម៉ាត់ឈ្មោះទ័ពក្រហម។

ភ្នំ ឃុនលុន ជាប្រភពសំខាន់នៃវប្បធម៌ចិន  ក្នុងទេវកថាចិន  ភ្នំ ឃុនលុន ជាទីសក្ការៈបូជារបស់ទេវតាគ្រប់អង្គ  ភ្នំ ឃុនលុនមានបណ្តោយ២៥០០ គីឡូម៉ែត្រ ទទឹង ៣០០ គីឡូម៉ែត្រ បានឆ្លងកាត់ទីខ្ពង់រាបឈីងហៃ-ស៊ីចាំង។

នាឆ្នាំ ១៩៣៥ អំឡុងពេលដំណើរដ៏វែងអន្លាយ បុរសរាងស្គមមួយរូបសម្លឹងមើលទៅកាន់ភ្នំ ឃុនលុន នៅទីឆ្ងាយៗដែលព្រិលដណ្តប់ពេញកំពូល គាត់បានសរសេរកំណាព្យបង្ហាញពីក្តីប្រាថ្នា សង្ឃឹមថាសកលលោកមានសន្តិភាព។  ចំណងជើងនៃកំណាព្យដូចនឹងឈ្មោះភ្នំ « ឃុនលុន» ។  មួយឆ្នាំក្រោយពីនោះ គាត់បានដឹកនាំទ័ពក្រហមទៅដល់ភ្នំវត្តប៉ាវថា។

ក្នុងព្រៃភ្នំនៃក្រុងណាននីង ខេត្តក្វាំងស៊ី  មានច្រកមួយក៏ឈ្មោះ ឃុនលុន ផងដែរ ។ មុនបុណ្យចូលឆ្នាំសកលឆ្នាំ ១៩៤០ ជុំវិញច្រកនេះបានផ្ទុះសង្គ្រាមវាយលុករវាងកងទ័ពជើងគោកនិងក្រុមរថក្រោះសត្រូវ ការប្រយុទ្ធប្រឆាំងដ៏លំបាកលំបិនបន្តអស់រយៈពេល ២៣ ថ្ងៃ  កងទ័ពនិងប្រជាជនចិនមិនខ្លាចសត្រូវដ៏សាហាវព្រៃផ្សៃ ខិតខំប្រយុទ្ធដល់ទីបញ្ចប់ បានទប់ស្កាត់កងទ័ពឈ្លានពានជប៉ុន  ដែលបានគាំពារខ្សែដឹកជញ្ជូនអន្តរជាតិដែលឆ្លងកាត់ច្រកនេះ ដែលបានជួយបន្ថយសម្ពាធដល់ការប្រឆាំងនឹងពួកឈ្លានពានជប៉ុននៃប្រទេសអាស៊ីអាគ្នេយ៍ ។ សង្គ្រាមច្រក ឃុនលុន ត្រូវបានសម្គាល់ថា បានរួមចំណែកក្នុងការដណ្តើមបានជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។

ក្រោមជើងភ្នំវត្តប៉ាវថា  កវីនិពន្ធកំណាព្យ « ឃុនលុន » លោក ម៉ៅ សេទុង បានបង្កើតយុទ្ធសាស្ត្រយោធាស្តីពីប្រយុទ្ធសត្រូវដោយពឹងលើកម្លាំងជាតិទាំងមូល ដើម្បីឱ្យអ្នកឈ្លានពានជប៉ុនជន់លិចក្នុងមហាសមុទ្រនៃកម្លាំងមហាជន។  ពោលគឺ វាយបង្ក្រាបសត្រូវនៅជួរមុខ ដែលបំផ្លាញអាវុធធន់ធ្ងន់ដូចជារថក្រោះជាដើម សំខាន់ជាងនេះគឺធ្វើការប្រឆាំងនៅពីក្រោយសត្រូវ ធ្វើសង្គ្រាមទ័ពចល័ត   ដែលបន្តកម្ចាត់ចំនួនសត្រូវទៅដល់សមរភូមិជួរមុខ ។ ក្រោមការអំពាវនាវនិងដឹកនាំនៃបក្សកុម្មុយនីស្តចិន កម្លាំងវិជ្ជមានគ្រប់វិស័យរបស់ប្រជាជាតិចិន ទាំងក្នុងនិងក្រៅប្រទេស អាចបង្រួបបង្រួមគ្នា វាយបង្ក្រាបសត្រូវបរទេស  ទីចុងក្រោយ  ភាពខ្សោយយកឈ្នះភាពខ្លាំង។

 ក្នុងអំឡុងពេលសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន មនុស្សចំនួន ៤០% នៃខេត្តក្វាំងស៊ីបានចូលបម្រើទ័ព      ក្នុងនោះ ទាហានចំនួន ១ លាននាក់បានបន្តច្បាំងអ្នកឈ្លានពានយ៉ាងអង់អាចក្លាហានតាមជួរមុខ  ចំនួនអ្នកពលីជីវិតនិងអ្នករងរបួសបានលើសពី ៣ សែននាក់  ។

« ចង់ឃើញពិភពលោកសុខសាន្ត  ក្តៅនិងត្រជាក់យើងចែករំលែកទាំងអស់គ្នា »  «សូមឱ្យរស្មីសន្តិភាពបំភ្លឺផែនដីរបស់យើង  » ទ័ពក្រហមកាលនោះ    PLA សព្វថ្ងៃនេះ មិនថាក្នុងសម័យណា  កងទ័ពរំដោះប្រជាជនចិនគាំពារសន្តិភាពជានិច្ច ។

«  ខ្ញុំជឿជាក់ថា កងទ័ពក្លាហានរបស់យើងមានទំនុកចិត្ត មានសមត្ថភាព យកឈ្នះសត្រូវឈ្លានពានទាំងអស់ ! ដើម្បីរួមចំណែកថ្មីកាន់តែធំក្នុងការគាំពារសន្តិភាពសកល !»  នេះបើតាមលោក   Xi Jinping  ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន៕

Written by 

Related posts

Leave a Comment