ក្រុមម្ចាស់ផ្ទះនាគខៀវបឹងកេត និង ក្រុមភ្ញៀវសិង្ហក្រហមភ្នំពេញក្រោន បានចែកគ្នាម្នាក់១ពិន្ទុ ក្នុងជំនួប The Classic Match សប្ដាហ៍ទី២ លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៥/២៦ ក្រោយបញ្ចប់ដោយលទ្ធផល ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។
ក្នុងជំនួបដ៏ក្ដៅគគុកនេះ ទាំងក្រុមស់ផ្ទះនាគខៀវ និង ក្រុមភ្ញៀវសិង្ហក្រហម បានមានឱកាសស៊ុតសំដៅទីគ្នាទៅវិញទៅមក តែមិនអាចសម្រេចគ្រាប់បាល់បានឡើយ។ ចំណែកលទ្ធផលគូផ្សេងៗរួមមាន៖
វិសាខា (៣-២) ឡាយហ្វ ខេត្តព្រះសីហនុ
ណាហ្គាវើលដ៍ (១-១) កងយោធពលខេមរភូមិន្ទ
អង្គរថាយហ្គឺរ (០-៣) ព្រះខ័នរាជស្វាយរៀង
គិរីវង់សុខសែនជ័យ (២-៤) អឹមអូអាយ កំពង់ដេវ៉ា
