ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃ CMG បង្ហាញថា ៥ ឆ្នាំក្រោយ នៅតែត្រូវពឹងផ្អែកលើសេដ្ឋកិច្ចចិន !

“ក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំទី ១៥ សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានគ្រឹះ រឹងមាំ ឧត្តមភាពច្រើន ភាពធន់ខ្លាំងនិងសក្តានុពលធំ ហើយលក្ខខណ្ឌទ្រទ្រង់និន្នាការជាទូទៅសម្រាប់កំណើនរយៈពេលវែងនៅតែមិនបានប្រែប្រួលឡើយ ។ ឧត្តមភាពនៃប្រព័ន្ធសង្គមនិយមមានលក្ខណៈពិសេសចិន ឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំបំផុត ឧត្តមភាពនៃប្រព័ន្ធឧស្សាហកម្មពេញលេញ និងមានធនធានមនុស្សដ៏សម្បូរបែប ត្រូវបានរំលេចឡើងយ៉ាងខ្លាំង។”  នេះជាការវាយតម្លៃចុងក្រោយបំផុតរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិយ៉ាងខ្លាំង។

សូមបញ្ជាក់ថា បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍សរុប ៤,៧ ម៉ឺននាក់មកពីប្រទេសចំនួន ៤៦ លើពិភពលោកពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤  បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃជាវិជ្ជមានចំពោះកម្លាំងជាក់ស្តែង សក្ដានុពល និងភាពធន់នៃសេដ្ឋកិច្ចចិន ព្រមទាំងមានជំនឿចិត្តចំពោះសេដ្ឋកិច្ចចិនយ៉ាងខ្លាំង ។ ពួកគេបានវាយតម្លៃថា សេដ្ឋកិច្ចចិនមានសារៈសំខាន់ក្រៃលែងសម្រាប់លំនឹងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

Written by 

Related posts

Leave a Comment