នៅថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០០០ ថ្ងៃក្តៅខ្លាំង លោក Xi Jinping អភិបាលខេត្ត Fujian កាលនោះបានទៅដល់សហគមន៍ Cangxia ក្រុង Fuzhou ដែលមានសំណង់អនាធិបតេយ្យច្រើន និងឈានជើងចូលផ្ទះឈើពីរជាន់ដ៏ទាបមួយខ្នង ។ នៅក្នុងផ្ទះឈើដែលក្តៅហប់ លោកបានសាកសួរយ៉ាងលម្អិតអំពីស្ថានភាពរស់នៅរបស់គ្រួសារនេះអស់រយៈពេលកន្លះម៉ោង។
“តើអ្នកទាំងអស់គ្នាដឹងទេថា ហេតុអ្វីខ្ញុំជ្រើសរើសពេលនេះមកសិក្សានៅតំបន់ សំណង់អនាធិបតេយ្យទេ? គឺដើម្បីឱ្យអ្នកទាំងអស់គ្នាដកបទធិសោធដោយផ្ទាល់ ពីទុក្ខវេទនារបស់ប្រជាជន ដើម្បីពន្លឿនការកែលម្អសំណង់អនាធិបតេយ្យ។” លោកបានប្រាប់ពីគោលបំណងនៃដំណើរលើកនេះ។
នៅដើមសតវត្សរ៍ទី ២១ សង្កាត់ក្រុង Fuzhou នៅតែមានតំបន់សំណង់អនាធិបតេយ្យមិនតិចទេ។ ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះស្នាក់នៅក្នុងផ្ទះក្តារឈើ ខ្វះការជួសជុលយូរឆ្នាំ ពេលភ្លៀងមកលិចទឹកជ្រាបទឹក និងត្រូវបានខ្យល់បោកបក់។ ក្នុងនោះ តំបន់ Cangxia មានទំហំផ្ទៃដីធំជាងគេ ហើយមានស្ថានភាពធ្ងន់ធ្ងរជាងគេ។
បន្ទាប់ពីដំណើរសិក្សាលើកនេះមិនជាយូរប៉ុន្មាន គម្រោងកែលម្អតំបន់ សំណង់អធិបតេយ្យបានចាប់ផ្តើមជាផ្លូវការ។ នៅខែឧសភាឆ្នាំ២០០១ លោក Xi Jinping បានធ្វើដំណើរជាពិសេសទៅកាន់តំបន់ Cangxia ដើម្បីត្រួតពិនិត្យគម្រោងកែលម្អសំណាង់អនាធិបតេយ្យ។ ពេលមើលឃើញថា សំណង់អនាធិបតេ្យទ្រុតទ្រោមត្រូវបានជំនួសដោយសំណង់អគារថ្មីស្រឡាង លោកសប្បាយចិត្តជាខ្លាំងដោយថ្លែងថា យើងតំណាងនូវផលប្រយោជន៍ របស់ ប្រជាជនចិន ដាច់ខាតមិនមែនជាពាក្យស្លោកទទេមួយម៉ាត់ទេ គឺត្រូវអនុវត្តតាម កិច្ចការជាក់ស្តែង។
បន្ទាប់ពីសហគមន៍ Cangxia តំបន់សំណង់អនាធិបតេយ្យផ្សេងទៀតក៏ត្រូវបានកែលម្អដោយជោគជ័យ។ តាំងពីឆ្នាំ ២០០០ មក សង្កាត់ក្រុង Fuzhou បានអនុវត្តគម្រោងកែលម្អតំបន់សំណង់អនាធិបតេយ្យសរុបចំនួន ៨៣៥ គម្រោង ដែលអំណោយផលដល់ប្រជាជន ៤១ ម៉ឺនគ្រួសារ លើសពី ១.២លាននាក់។
ក្រោយពីធ្វើការនៅមជ្ឈិម លោក Xi Jinping បានចាត់ទុកការសម្រេចគោលដៅដែលថា ប្រជាជនទាំងឡាយមានផ្ទះស្នាក់នៅជាភារកិច្ចកំណែទម្រង់ដ៏សំខាន់មួយ និងបានរៀបចំចាត់ចែងដោយគ្រប់ជ្រុងជ្រោយ និងជំរុញដោយផ្ទាល់ខ្លួន។ តាមស្ថិតិ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៤ ប្រទេសចិនបានកសាងលំនៅឋានមានលក្ខណៈធានា និងលំនៅឋានជាទីជម្រកសម្រាប់ការកែលម្អសំណង់អនាធិបតេយ្យគ្រប់ប្រភេទសុរប ៣៨,៣៥ លានឈុត ដែលជួយដោះស្រាយបញ្ហាលំនៅឋានឱ្យប្រជាជនចំនួនជាង ១០០ លាននាក់ ៕

