​​Al-Nassr ព្រមព្រៀងលើតម្លៃ​ជាង៤០លានផោន​ សម្រាប់ខ្សែប្រយុទ្ធ Felix របស់​ Chelsea

ក្លិប Al-Nassr មកពីក្របខណ្ឌកំពូល Pro League របស់អារ៉ាប៊ីសាអូឌីត បានព្រមព្រៀងក្នុងតម្លៃប្រមាណ ៤៣.៧លានផោន ជាមួយតោខៀវ Chelsea ដើម្បីទិញខ្សែប្រយុទ្ធជួរមុខ Joao Felix។ ​

កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ២៥ឆ្នាំរូបនេះ បានទទួលភ្លើងខៀវក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Riyadh ដើម្បីធ្វើការពិនិត្យសុខភាព ក្នុងការបំពេញការផ្ទេរផ្លូវការផងដែរ។

​ប្រសិនបើកើតឡើងមែននោះ Chelsea ដែលឈ្នះបានពាន២ ក្នុងឆ្នាំ២០២៥ ចំណេញបានតិចតួចប៉ុណ្ណោះ ដែលពួកគេបានចំណាយលុយប្រមាណ ៤៥លានផោនទិញ Felix ពីក្លិបអេស្ប៉ាញ Atletico Madrid រដូវកាលមុន មុនពេលបញ្ជូនទៅលេងខ្ចីជើងនៅ AC Milan បាន ៦ខែផងដែរ នាអំឡុងខែមករាឆ្នាំនេះ ដោយទទួលបានប្រាក់ ៥លានផោន៕

Written by 

Related posts

Leave a Comment