ក្រុម​ឧទ្ទាម​ស៊ីរី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី និងប្រកាសលើកលែងទោសដល់យោធានៃរបបអាសាដ

កងកម្លាំងឧទ្ទាមក្នុងប្រទេសស៊ីរីកំពុងឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីតែប៉ុន្មានថ្ងៃបន្ទាប់ពីការផ្តួលរំលំរបបប្រធានាធិបតី Bashar al-Assad ។ប៉ុន្តែអ្វីដែល ផ្តោតជាសំខាន់នោះ គឺថាតើការផ្លាស់ប្តូរនឹងមានសន្តិភាពដែរឬទេ។

រដ្ឋធានី Damascus ត្រូវបានប្រជាពលរដ្ឋស៊ីរីចេញមកនិយាយថា វាបានធ្វើឱ្យមានជីវិតឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុម Hayat Tahrir al-Sham ដែលត្រូវបានគេស្គាល់ថាជាក្រុមភេរវករ HTS បានរឹបអូសវាកាលពីចុងសប្តាហ៍ ខណដែលលោក Assad ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីដោយបញ្ចប់របបផ្តាច់ការជាង ៥០ ឆ្នាំដែលបានចាប់ផ្តើមពីឪពុករបស់គាត់។

ប្រភព​នានា​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ស៊ីរី Mohammad Ghazi Jalali បាន​យល់ព្រម​ប្រគល់​អំណាចឲ្យក្រុមភេរវករដោយសន្តិភាព។ គាត់ត្រូវបានគេមើលឃើញថាបានជួបជាមួយមេដឹកនាំភេរវករ HTS Abu Mohammed al-Golani ​កាលពីថ្ងៃចន្ទផងដែរ។ ក្រុមនេះបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “រដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមការងាររបស់ខ្លួនភ្លាមៗបន្ទាប់ពីការបង្កើត”។ ក្រុមនេះក៏បានប្រកាសថា ខ្លួននឹងផ្តល់”ការលើកលែងទោសសម្រាប់បុគ្គលិកយោធាទាំងអស់ដែលត្រូវបានជ្រើសរើសក្រោមការបំពេញកាតព្វកិច្ច” ក្នុងរបបលោក Assad និងធានាសុវត្ថិភាពរបស់ពួកគេផងដែរ។

យ៉ាង​ណា​ក៏​ដោយ សមាជិក​សហគមន៍​អន្តរជាតិ​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានចាត់ថ្នាក់ HTS ជាអង្គការភេរវករ។

អ៊ីស្រាអែលក៏បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅជាង ១០០ នៅទូទាំងប្រទេសស៊ីរី។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា គោលដៅគឺដើម្បី “បំផ្លាញអាវុធយុទ្ធសាស្ត្រធុនធ្ងន់” ដើម្បីរារាំងពួកគេមិនឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃពួកឧទ្ទាម។ កម្លាំង​ជើងគោក​អ៊ីស្រាអែល​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ការពារ​រវាង​ប្រទេស​ទាំង​ពីរ។ 

អ្នកនាំពាក្យសេតវិមានបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិលោកJake Sullivan នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងតំបន់មជ្ឈឹមបូព៌ា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment