​Liverpool ខិតជិតទិញបានខ្សែប្រយុទ្ធ Ekitike ក្នុងតម្លៃជាង៧០ លានផោន​

Liverpool កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eintracht Frankfurt កីឡាករ Hugo Ekitike ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៧០ លានផោន។

​ប្រភពជាច្រើនបានបង្ហាញថា Liverpool មានបំណងចង់ឱ្យការផ្ទេរនេះបញ្ចប់នៅចុងសប្តាហ៍នេះ ក្រោយពេលពួកគេហ៊ានឱ្យលើសសារិកាព្រៃ Newcastle United ដែលហ៊ានត្រឹមតែ ៧០លានផោន​សម្រាប់ Ekitike ដែលត្រូវបានច្រានចោលដោយ Frankfurt ​ហើយសំណើរបស់ Liverpool ត្រូវគេរំពឹងថានឹងលើស​នេះ។

​ខ្សែប្រយុទ្ធកណ្តាល វ័យ ២៣ឆ្នាំដែលរកបាន ១៥គ្រាប់ ក្នុងចំណោម ៣១ប្រកួត តាមរយៈជួយ Frankfurt បញ្ចប់ក្នុងតំណែងលេខ៣ នៅ Bundesliga រដូវកាលមុន ក៏មានទំនោរចង់ផ្លាស់ទៅលេងនៅ Premier League ដែរ ពោលគឺក្នុងក្លិបជើងឯកអង់គ្លេស Liverpool តែម្តង។

Frankfurt បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធទោលរូបនេះជាអចិន្រ្ទៃកាលពី ១ឆ្នាំមុន ដោយក្នុងនាមជាដៃគូរបស់អ្នកចាត់ការក្លិបគឺលោក Dino Toppmoller ទៀតផង៕

Written by 

Related posts

Leave a Comment