ប្រតិបត្តិការយោធរបស់ក្រុមហ៊ូធី កំពុងវាយសន្ធាប់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែល  

អ្នកនាំពាក្យយោធានៃចលនា លោក Yahya Saree បាននិយាយថា ក្រុមហ៊ូធី មកពីចលនាឧទ្ទាម Ansar Allah បន្តវាយប្រហារគោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។

ក្រុមនេះ បានចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំដោយប្រើយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងវាយប្រហារគោលដៅផ្សេងៗនៅទីក្រុង Negev, Eilat, Ashkelon, Ashdod និង Tel Aviv ។

យោងតាមអ្នកនាំពាក្យដដែល បានបន្ថែមថា យន្តហោះគ្មានមនុស្សបើក ៣ គ្រឿង វាយប្រហារគោលដៅ ២ នៅទីក្រុង Negev ហើយ ២ គ្រឿង វាយប្រហារអាកាសយានដ្ឋាន Ben Gurion និងទីតាំងសំខាន់នៅ Ashkelon ។

យន្តហោះគ្មានមនុស្សបើក ២ គ្រឿង បានវាយប្រហារគោលដៅសំខាន់នៅ Ashdod ។ ក្រៅ​ពី​នោះ តាម​សម្ដី​អ្នកនាំពាក្យ គឺអាកាសយានដ្ឋាន Ramon នៅ​ខាង​ជើង​ក្រុង Eilat ក៏​ត្រូវ​បាន​វាយ​ប្រហារ​ផងដែរ។

ដោយឡែក កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើកចេញពីប្រទេសយេម៉ែន បានធ្លាក់នៅជិតអាកាសយានដ្ឋាន Ramon ។ យោងតាមសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល អះអាងថាមនុស្សម្នាក់រងរបួសស្រាល និងជាច្រើននាក់ទៀតភៀសខ្លួនពីទីតាំងរងគ្រោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment