ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួយក្រុមបាល់ទះថៃ ម្ដងទៀត ក្នុងការប្រកួតជុំទី២នៃពានរង្វាន់ SEA V-LEGUE លើកទី៥ វេលាម៉ោង ១៦:០០នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Jakarta International Veldrome (ប្រទេសឥណ្ឌូនេស៊ី)។
សម្រាប់ការប្រកួតជុំទី១កន្លងទៅ ក្រុមបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះថៃ ដោយលទ្ធផល ៣សិតទល់នឹង០ ។ ដូច្នេះយើងរងចាំមើលថាតើការប្រកួតជុំទី២រសៀលនេះ កម្ពុជា អាចនឹងសងសឹកថៃ បានដែរឬទេ?។ ចំណែការប្រកួតបើកឆាកជុំទី២ កាលពីម្សិលមិញក្រុមបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះវៀតណាម ៣-០(២៥-២៣,២៥-១៩,២៥-២២) ៕
