រសៀលនេះ ក្រុមបាល់ទះកម្ពុជា ជួបថៃ ក្នុងជុំទី២ ​នៃការប្រកួត SEA V-LEGUE

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួយក្រុម​បាល់ទះថៃ ម្ដងទៀត ក្នុងការប្រកួតជុំទី២នៃពានរង្វាន់ SEA V-LEGUE លើកទី៥ ​ វេលាម៉ោង ១៦:០០នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Jakarta International Veldrome (ប្រទេសឥណ្ឌូនេស៊ី)។

សម្រាប់ការប្រកួតជុំទី១កន្លងទៅ ក្រុមបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះថៃ ដោយលទ្ធផល ៣សិតទល់នឹង០ ។ ដូច្នេះយើងរងចាំមើលថាតើការប្រកួតជុំទី២រសៀលនេះ ​កម្ពុជា​ អាចនឹងសងសឹកថៃ បានដែរឬទេ?។ ចំណែការប្រកួតបើកឆាកជុំទី២ កាលពីម្សិលមិញក្រុមបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះវៀតណាម​ ៣-០(២៥-២៣,២៥-១៩​,២៥-២២) ​៕

Written by 

Related posts

Leave a Comment