នៅព្រឹកថ្ងៃពុធ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១២:០០ នាទី បងប្អូនប្រជាពលរដ្ឋខ្មែរចំនួន ៣០៧នាក់ ក្នុងនោះមានប្រុស ២២០នាក់ ស្រី ៨០នាក់ និងព្រះសង្ឃ ៧អង្គ បានធ្វើដំណើរមកទស្សនាប្រាសាទតាមាន់ធំ។
ប្រជាពលរដ្ឋមកទស្សនានេះមកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងស្វាយរៀង ដោយមានគោលបំណងទស្សនាបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ខ្មែរ និងបង្ហាញការគាំទ្រចំពោះកងទ័ពខ្មែរដែលកំពុងអនុវត្តភារកិច្ចការពារព្រំដែនជាតិនៅប្រាសាទតាមាន់ធំ។
វត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនដែលអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំនាពេលនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក្នុងការរួមចំណែកការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិបានគង់វង្ស៕







ដោយ៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ