លោក Xi Jinping ជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូបរទេសដែលចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ

នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រូវនៃស្ថាប័នអចិន្ត្រៃយ៍នៃបណ្តាប្រទេសដែលទៅកាន់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំចាប់តាំងពីបានបង្កើតឡើងមក អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ”ស្មារតីសៀងហៃ” ហើយមានភាពចាស់ទុំ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសចិនតែងតែចាត់ទុកអង្គការសហប្រតិបត្តិការសៀងហៃជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការសៀងហៃកាន់តែរឹងមាំ និងខ្លាំងក្លា។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានការផ្លាស់ប្តូរនិងភាពច្របូកច្របល់ប្រទាក់ក្រឡាគ្នា អង្គការសហប្រតិបត្តិការសៀងហៃគួរដាក់បញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់ពិភពលោក។លោកបានលើកសំណើថា ទី១ ចងចាំពីគោលបំណងដើមនៃការបង្កើតអង្គការ និងធ្វើជាអ្នកបន្តវេននៃ “ស្មារតីសៀងហៃ”។ ទី២ ឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន និងធ្វើជាសកម្មជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ។ ទីបី រ៉ាប់រងបេសកកម្មនៃយុគសម័យ និងធ្វើជាអ្នកអនុវត្តនៃការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ។

លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានតំណាងប្រតិភូបរទេសថ្លែងថា អង្គការសហប្រតិបត្តិការសៀងហៃបានប្រកាន់ខ្ជាប់នូវ “ស្មារតីសៀងហៃ” ដែលជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពពិពិធកម្មអរិយធម៌ និងស្វែងរកការអភិវឌ្ឍរួម ដែលទទួលបានសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលគួរឱ្យកត់សម្គាល់ ហើយកម្លាំងទាក់ទាញអន្តរជាតិក៏កំពុងកើនឡើងឥតឈប់ឈរ។ ភាគីទាំងអស់មានឆន្ទៈគាំទ្រយ៉ាងសកម្មដល់ការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេន ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលក្រុង Tianjinទទួលបានជោគជ័យដោយគាប់ប្រសើរ៕

Written by 

Related posts

Leave a Comment