Luka Modric​ បញ្ចប់ការផ្ទេរជាផ្លូវការទៅកាន់ AC Milan ​ហើយ

Luka Modric បាន​បញ្ចប់​ការ​ផ្ទេរ​ជាផ្លូវការទៅ AC Milan លើ​ការ​ផ្ទេរ​ដោយ​គ្មានតម្លៃខ្លួន​បន្ទាប់​ពី​បាន​ជោគជ័យ ១៣ ឆ្នាំ​​ជាមួយក្រុមយក្សស Real Madrid។

ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ៣៩ ឆ្នាំរូបនេះបានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ដោយភាគីអ៊ីតាលីមានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត។

Modric បានប្រកាសកាលពីខែឧសភាថាគាត់នឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real បន្ទាប់ពីការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក។

និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Milan, ខាងក្រៅគាត់បាននិយាយថាគាត់សប្បាយចិត្តខ្លាំងណាស់ “ដែលត្រូវបានចាប់ផ្តើម​អាជីពថ្មីនៅទីនេះ”៕

Written by 

Related posts

Leave a Comment