ប៉ូលិស៖ ផ្ទុះរថយន្ត Cybertruck និងរឿងនៅ New Orleans ជារឿងចៃដន្យទេ មិនពាក់ព័ន្ធគ្នាទេ

ប៉ូលិស បានបញ្ជាក់ កាលពីថ្ងៃសុក្រថា ការផ្ទុះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas កាលពីព្រឹកថ្ងៃពុធ គឺមិនទាក់ទងទៅនឹងការវាយប្រហារដែលកើតឡើងនៅរដ្ឋ Louisiana ដែលកើតឡើងនៅថ្ងៃតែមួយនោះទេ។

លោក Matthew Livelsberger សមាជិកកងទ័ពអាមេរិកសកម្ម ដែលស្លាប់នៅក្នុងរថយន្ត Tesla Cybertruck នោះ ត្រូវប៉ូលិស អះអាងថាជាករណីកើតឡើងដោយមិនជាប់ពាក់ព័ន្ធនឹងអ្នកណាទាំងអស់។

ប៉ូលិស បានបន្ថែមថា ខណឧបទ្ទវហេតុនេះមិនមានពាក់ព័ន្ធនឹងរថយន្តភីកអាប់ជួលផ្ទុះ អំឡុងបើកឆ្លងកាត់ផ្លូវដ៏មមាញឹកក្នុងទីក្រុង New Orleans ដែលសម្លាប់មនុស្ស ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា បុរសទាំង ២ នាក់ ដែលជាតៃកុងឡាន ជាអ្នកបម្រើការក្នុងជួរកងទ័ព ហើយបានជួលរថយន្តជិះដូចគ្នា ខណ FBI បញ្ជាក់ថា វាមានភាពស្រដៀងគ្នា ហើយគឺជារឿងដ៏ចៃដន្យសុទ្ធសាធ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment