នៅវេលាម៉ោង ៧:០០ នាទីយប់នេះ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ (តំណាងកម្ពុជា)នឹងប៉ះគ្នាជាមួយក្រុមប៉ូលីស វៀតណាម B ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន ASEAN Police Football Open 2025 នាកីឡដ្ឋាន Hang Day Stadium ប្រទេសវៀតណាម ។ ដូច្នេះយើងរងចាំមើលទាំងអស់ថាតើក្រសួងមហាផ្ទៃ ឬក្រុមប៉ូលីស វៀតណាម ក្លាយជាម្ចាស់ជើងឯកពានខាងលើ។
មុនឡើងមកកាន់វគ្គនេះ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមប៉ូលិសទីម័រខាងកើត ដោយបាល់១១ម៉ែត្រ ១១-១០ ក្រោយប្រកួតស្មើគ្នា២-២ ខណៈក្រុមប៉ូលិសវៀតណាម B យកឈ្នះប៉ូលិសថៃ ដោយលទ្ធផល២-១៕
