ក្រុម​បាល់ទះ​កម្ពុជា ចាញ់ទាំង៤ប្រកួតសម្រាប់ជុំទី១នៃការប្រកួត​ពាន​រង្វាន់ SEA V. League

ក្រុម​បាល់ទះ​ជម្រើស​ជាតិ កម្ពុជា ធ្វើ​មិន​បាន​ល្អ​ទេ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ SEA V. League ឆ្នាំ ២០២៥ ដោយ​បាន​ចាញ់​ទាំង ៤ ប្រកួត សម្រាប់​ការ​ប្រកួត​ជុំ​ទី១ ​នៅ​ប្រទេស​ហ្វីលីពីន។

ការ​ប្រកួត​ទី១ កម្ពុជា បាន​ចាញ់ វៀតណាម​ ដោយ​លទ្ធផល ០-៣, ការ​ប្រកួត​ទី២ បានចាញ់ ឥណ្ឌូណេស៊ី ០-៣, ការ​ប្រកួត​ទី​៣ បាន​ចាញ់ ហ្វីលីពីន ២-៣ និង​ការ​ប្រកួត​ចុង​ក្រោយ​បានចាញ់ ថៃ ០-៣។ តាម​រយៈ​លទ្ធផល​នេះ កម្ពុជា រក​បាន​១​ពិន្ទុ គត់ ស្ថិត​នៅ​បាត​តារាង។ សូមជម្រាបថា ការប្រកួត​ជុំ​ទី២ នឹងធ្វើឡើងនៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ខាង​មុខ​នេះ​ ដោយក្រុមទាំង៤ត្រូវប៉ះគ្នា​សាជា​ថ្មី ​៕

Written by 

Related posts

Leave a Comment