មន្ត្រីហ្គាហ្សា៖ មានមនុស្សស្លាប់ច្រើននាក់ទៀតនៅជិតកន្លែងផ្តល់ជំនួយ

អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបាននិយាយថា មនុស្សបីនាក់បានស្លាប់និង ៣៥ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយក្នុងទីក្រុង Rafah កាលពីថ្ងៃចន្ទ។ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាទាហានអ៊ីស្រាអែលបានសម្លាប់មនុស្ស ៣១ នាក់កាលពីថ្ងៃមុននៅក្នុងតំបន់នោះ។

កងកម្លាំង​ការពារ​អ៊ីស្រាអែល​កំពុង​បន្ត​ការ​វាយ​ប្រហារ​ខ្លាំង​នៅ​តំបន់​ហ្គាហ្សា។  មន្ត្រី IDF បាននិយាយថា ពួកគេបានពង្រីកប្រតិបត្តិការលើដី និងបានរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ជាច្រើនកន្លែងទាំងពីលើ និងក្រោមដី។

មូលនិធិមនុស្សធម៌ Gaza គាំទ្រដោយសហរដ្ឋអាមេរិក បាននិងកំពុងចែកចាយជំនួយនៅតំបន់នោះតាំងពីសប្តាហ៍មុន។

IDF បាន​និយាយ​ថា ខ្លួន​បាន​ដឹង​អំពី​របាយការណ៍​នៃ​ការ​ស្លាប់​និង​របួស ហើយ​កំពុង​ពិនិត្យ​មើល​យ៉ាង​ហ្មត់ចត់​ចំពោះ​ឧបទ្ទវហេតុ​នេះ។ប៉ុន្តែ​ក្រុម​ជំនួយ​បាន​អះអាង ថា ​មិន​មាន​អ្នក​ស្លាប់​ឬ​របួស​ទេ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​របស់​ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វាមិនអាចទទួលយកបានសម្រាប់ប៉ាឡេស្ទីនក្នុងការប្រថុយជីវិតរបស់ពួកគេដើម្បីអាហារ ហើយកំពុងជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ។

ក្រុមហាម៉ាស់ក៏បានប្រកាសពីការត្រៀមខ្លួនផងដែរដើម្បី ចាប់ផ្តើមការចរចាដោយប្រយោលភ្លាមៗ ជាមួយអ៊ីស្រាអែលសម្រាប់បទឈប់បាញ់។ ប៉ុន្តែ​ខណៈនេះ ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ហាក់នៅ​ដាច់​ពី​គ្នាឆ្ងាត ដូច្នេះតើ​ការ​ចរចា​នឹង​កើត​ឡើង​ឬ​អត់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment