ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅខាងក្រោយភោជនីដ្ឋានថ្មដា ផ្លូវតូចលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា លើកទ្បើងជាចម្ងល់ថា ផ្លូវចេញ-ចូល មានទំហំតូចស្រាប់ទៅហើយ ហើយខាងភោជនីដ្ឋាន បែជាប្រឹងពង្រីកយកដីថែមទៀត ដោយបានរៀបចំធ្វើរបង ពង្រីកទីតាំងរបស់ខ្លួន ដែលធ្វើអោយផ្លូវកាន់តែតូចង្អៀត ថែមទៀត។

ទន្ទឹមនោះប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានបង្ហាញពីក្តីព្រួយបារម្មណ៍ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវកាន់តូចចង្អៀត ចំណែកម្ចាស់ហាង ថ្មដា កាន់តែរំលោភ ផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ គេមិនដឹងថា ការពង្រីកទីធ្លាខាងក្រោយ ហាងថ្មដា នេះ ធ្វើឡើងដើម្បីអ្វីនោះទេ។
ប្រជាពលរដ្ឋ បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងណែនាំដល់ម្ចាស់ភោជនីដ្ឋាន ថ្មដា នេះផង ព្រោះប្រសិនបើ មានករណីណាមួយ កើតឡើងជាយថាហេតុ គឺអាចបង្កជាហានិភ័យខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នោះ៕



