លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ ជួបសំណេះសំណាល មន្ត្រីរាជការ នៅច្រកអន្តរជាតិ ប៉ោយប៉ែត

បន្ទាយមានជ័យ ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក ប៉ុស្តិ៍បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងចាត់មន្ត្រីមួយចំនួនដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្តីទី ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីរបាយការណ៍ បញ្ហាប្រឈមនានារបស់ពលករខ្មែរឆ្លងដែន និងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយតាមច្រកទ្វារព្រំដែន ជាមួយក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច ដឹកនាំដោយ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចនៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕

Written by 

Related posts

Leave a Comment