រិះគន់ ត្រាំ ចាស់ដៃរឿងបញ្ឈប់បុគ្គលិកភ្នាក់ងារអាកាសធាតុជាតិ ទើបបង្កគ្រោះទឹកជំនន់ដ៏អាក្រក់នៅតិចសាស់

សេតវិមាន បានច្រានចោលការរិះគន់ដែលថា ការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះរបស់រដ្ឋបាល លោក Trump នៃសេវាអាកាសធាតុជាតិ (NWS) រួមចំណែកក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅរដ្ឋតិចសាស់។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីដើមសប្ដាហ៍នេះថា នេះគឺជាគ្រោះធម្មជាតិ មិនមែនជាកំហុសរបស់រដ្ឋបាលនោះទេ។

លោកស្រី បន្ថែមថា NWS  បានធ្វើការងារយ៉ាងសកម្ម ដូចជាការជូនដំណឹង ការព្រមានមុនពេលកើតគ្រោះ។

លោកស្រី បន្តថា ការស្តីបន្ទោសលោកប្រធានាធិបតី Trump ចំពោះបញ្ហាទឹកជំនន់នេះគឺជាការកុហកដ៏ខុសធ្ងន់បំផុត។

គួរបញ្ជាក់ថា បុគ្គលិកជាង ៥០០ នាក់ នៃសេវាអាកាសធាតុជាតិ (NWS) ត្រូវបានបញ្ឈប់ពីការងារ។ យោងតាមគេហទំព័រ NWS បានបញ្ជាក់ថា មុខតំណែងចំនួន ៦ ក្នុងចំណោម ២៧ គឺទុកទំនេរនៅការិយាល័យរបស់ NWS ។

ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១០ នាក់ស្លាប់នៅក្នុងគ្រោះទឹកជំនន់ភ្លាមៗ ខណៈជាង ១៧០ នាក់ បាត់ខ្លួន៕

ដោយ៖ ពេជ្រ                                         

Written by 

Related posts

Leave a Comment