គណៈប្រតិភូកាតា ទៅដល់សេតវិមានហើយ ត្រៀមពិភាក្សាបទឈប់បាញ់នៅហ្គាហ្សា

ក្រុមអ្នកសម្រុះសម្រួលនៃប្រទេសកាតាមួយក្រុម បានធ្វើដំណើរដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាម លោក Barak Ravid បានសរសេរនៅលើបណ្តាញសង្គម X ថា គណៈប្រតិភូកាតា បានមកដល់សេតវិមានហើយ  ដើម្បីពិភាក្សាអំពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្គាហ្សា ។

កិច្ចពិភាក្សានេះ កើតឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។

ការិយាល័យរបស់លោក Netanyahu ក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងបើកកិច្ចប្រជុំមួយផ្សេងទៀតជាមួយមេដឹកនាំអាមេរិក នៅពេលក្រោយ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment