​Pedro ស៊ុត២គ្រាប់ជួយឲ្យ Chelsea ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Club World Cup

Joao Pedro បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ចាប់​ផ្តើម​ដំបូង​របស់ Chelsea ក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ​កាល​ពី​យប់មិញ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី២​គ្រាប់​ម្នាក់ឯងដើម្បី​ជួយ​ក្រុម Premier League ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Club World Cup ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ ២-០ លើ​ក្លឹប Fluminense ​។

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះបានចុះហត្ថលេខាពី Brighton & Hove Albion ក្នុងតម្លៃ ៦០ លានផោន (៨១.៥ លានដុល្លារ) កាលពីសប្តាហ៍មុន ដោយបានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី ១៨ និងនាទីទី៥៦។ ​

លទ្ធផលនេះធ្វើបានឲ្យ Chelsea ​ត្រូវជួបជាមួយ Real Madrid ឬ Paris St Germain ដែលជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៅយប់នេះ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងឡើងនៅថ្ងៃអាទិត្យ៕

Written by 

Related posts

Leave a Comment