រាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិននឹងប្រារព្ធធ្វើនៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផ្នែកការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងនឹងរៀបចំធ្វើរាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង ។

ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រសួងវប្បធម៌និងទេសចរណ៍ចិននឹងរៀបចំឱ្យមានការសម្តែងសិល្បៈល្អៗសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែតុលាខាងមុខនេះ ។

ក្រសួងវប្បធម៌និងទេសចរណ៍ចិននិងសមាគមអក្សរសាស្ត្រនិងសិល្បៈចិននឹងរៀបចំធ្វើការតាំងពិព័រណ៍ស្នាដៃវិចិត្រសិល្បៈសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែកញ្ញានៅវិចិត្រសាលចិន ៕

Written by 

Related posts

Leave a Comment