ក្រសួងវប្បធម៌បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាលើជំនាញថ្នាលប៉ាក់ឌិន

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី បើកថ្នាក់បណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៥-២០២៦ លើជំនាញថ្នាប៉ាក់ឌិន នៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ឈុំ ម៉េងហុង អគ្គនាយ នៃអគ្គនាយដ្ឋានបច្ចេកទេសវប្បធម៌ លោក ជា វ៉ាន់ចាន់ អភិបាលខេត្តរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ អភិបាលស្រុក ប្រាសាទសំបូរ មូលដ្ឋានភូមិ-ឃុំ-ស្រុកប្រាសាទសំបូរ តំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ គ្រូ និងសិស្សមកពី ថ្នាក់ជំនាញវិជ្ជាជីវៈដូនតានៅខេត្តកំពង់ធំ។

ការរៀបចំកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនមកពីគ្រួសារ ក្រីក្រ ឬគ្រួសារងាយរងហានិភ័យនៅតាមសហគមន៍បានសិក្សារៀនសូត្រនូវចំណេះជំនាញវិជ្ជាជីវៈដូនតាដើម្បីជាទុន ឬជំនាញសម្រាប់ខ្លួននាពេលអនាគត៕

Written by 

Related posts

Leave a Comment