​សន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយភាពយន្តឯកសារ  ភាពយន្តនិងកម្មវិធីសិល្បៈមួយចំនួនដើម្បីអបអរសាទរខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន

ព្រឹកថ្ងៃទី ៣ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំព្រឹតិ្តការណ៍តាំងពិព័រណ៍ ការចាក់ផ្សាយកម្មវិធីសិល្បៈល្អៗ និងព្រឹតិ្តការណ៍សម្តែងសិល្បៈទាក់ទងនឹងប្រធានបទស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។

លោក Wang Xiaozhen អគ្គនាយករងនៃអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អនុលោមតាមការរៀបចំចាត់ចែងជាឯកភាពរបស់មជ្ឈិមបក្ស អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតក្រុមការងារឆ្នើម ដើម្បីត្រៀមរៀបចំយ៉ាងម៉ត់ចត់និងមានស្តង់ដារខ្ពស់នូវការងារផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរំលឹកខួបដែលរៀបចំដោយមជ្ឈិមបក្ស ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូលជាទិសដៅសម្រាប់ផលិតវណ្ណកម្មសិល្បៈ គ្រោងផែនការផលិតភាពយន្តឯកសារ យន្តនិងកម្មវិធីសិល្បៈមួយចំនួន ដោយផ្តោតសំខាន់ទៅលើប្រធានបទស្តីពីខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ហើយនឹងប្រើប្រាស់វេទិកាទាំងអស់និងពហុភាសា ដើម្បីផ្សព្វផ្សាយពីអត្ថន័យដ៏មហិមានៃថ្ងៃជ័យជម្នះ ក្នុងន័យបង្ហាញគ្រប់ជ្រុងជ្រោយនូវការរួមចំណែកដ៏សំខាន់របស់ប្រជាជនចិនក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក៏ដូចជាបង្កបរិយាកាសសាធារណមតិដ៏វិជ្ជមានសម្រាប់រំលឹកពីខួបទី៨០នៃថ្ងៃជ័យជម្នះផងដែរ ៕

Written by 

Related posts

Leave a Comment