Chelsea យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៦០លានផោនទិញយក Joao Pedro ពី Brighton

ក្រុមតោខៀវ Chelsea បានយល់ព្រមលើតម្លៃខ្លួន ៦០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Pedro ពីក្លិបបាល់ទាត់ Brighton ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ ឆ្នាំជាមួយក្រុមតោខៀវ  ហើយអាចមានវត្តមានក្នុងការប្រកួត FIFA Club World Cup ​ផងដែរ ។

Joao Pedro កំពុងហោះហើរពីប្រទេសប្រេស៊ីល ដើម្បីទៅពិនិត្យសុខភាពនៅសហរដ្ឋអាមេរិក ហើយអាចបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រទល់នឹង Palmeiras ​ នៅទីក្រុង Philadelphia ផងដែរ៕

Written by 

Related posts

Leave a Comment