សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយក រូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់ ត ជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចតេជោ ដោយប្រើបច្ចេកវិទ្យា AI ។
ខាងក្រោមជាអត្ថន័យបកប្រែជាភាសាខ្មែរ នៃសំឡេង AI ភាសាថៃ៖
« – (AI ធ្វើជាសំឡេង សម្ដេចតេជោ): សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០ បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។
– (AI មនុស្សស្រី) : ប្រសិនបើក្មួយវេរ True Money ទៅអោយលោកពូ ក្មួយនឹងទទួលបាន ៥ ម៉ឺនមកវិញ ត្រូវអត់? »
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នា៕