នារីកម្ពុជា ស្មើជាមួយ ហុងកុង ១-១ ក្នុងវគ្គជម្រុះពាន់​ AFC Women’s Asian Cup ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី កម្ពុជា រក​បាន​ ១​ ពិន្ទុ តាម​រយៈ​លទ្ធផល​ស្មើ ១-១ ជា​មួយ​ក្រុម​នារី​ខ្លាំង ចិនហុងកុង សម្រាបា់ការប្រកួតជម្រុះពូល G ពានរង្វាន់នារីអាស៊ី AFC WOMEN’S ASIAN CUP 2026 QUALIFIERS នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

​ការ​ប្រកួត​នៅ វគ្គ​ទី១ ក្រុម​នារី​កម្ពុជា មិន​សូវ​មាន​ឱកាស​តំបន់​ប្រយុទ្ធ​តែ​ដោយសារ​ខ្សែ​ការពារ​របស់ នារី​ហុងកុង ពិត​ជា​រឹង​មាំ​ខ្លាំង​មែន។ ក្រុម​ភ្ញៀវ ហុងកុង រក​បាន​គ្រាប់​បាល់​នាំ​មុខ ១-០ នៅ​ទី​ទី​៣១ ដោយ​កីឡាការិនី Hong Kiu Anke Leong តាម​រយៈ​ការ​ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់​ពី​ខ្សែ​ការពារ វិបុល សេរីសេដ្ឋា បាន​បង្ក​កំហុស។ 

ប៉ុន្តែចូលវគ្គទី២ នារីកម្ពុជា ហាក់បីដូចជារៀបចំប្រសើរជាងមុន ​ បានដាក់សម្ពាធហុងកុង កាន់តែខ្លាំង​រហូតវាយបកបាន ១គ្រាប់វិញ ដោយការទាត់បញ្ចូលទីរបស់កីឡាការិនីលេខ២៣ វឿន សុថាន បន្ទាប់ពីមិត្តរួមក្រុមលើកបាល់មកតំបន់គ្រោះថ្នាក់របស់ហុងកុង។ ចប់ការប្រកួត កម្ពុជា ស្មើជាមួយហុងកុង លទ្ធផល ១-១។

លទ្ធផលនេះ ធ្វើឲ្យក្រុម​នារី​កម្ពុជា រក​បាន​ ១​ ពិន្ទុ​ដ៏​សំខាន់ ពី​ក្រុម​នារី​ហុងកុង ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ពូល។ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ជា​វិជ្ជមាន របស់​ក្រុម​​បាល់ទាត់​នារី​កម្ពុជា​ដែល​មាន​ការ​​រីក​ចម្រើន​ឆ្ពោះ​ទៅ​មុខ បើ​ទោះ​ជា​ទើប​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​ប៉ុណ្ណោះ។

ពិន្ទុ​ពូល G បណ្តោះ​អាសន្ន

ហ្វីលីពីន មាន​ ៣ ពិន្ទុ

កម្ពុជា មាន​ ១ ពិន្ទុ

ហុងកុង មាន ១ ពិន្ទុ

អារ៉ាប៊ីសាអ៊ូឌីត មាន ០ ពិន្ទុ

Written by 

Related posts

Leave a Comment