លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក សង្ឃឹមថានឹងមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ក្នុងសប្តាហ៍ក្រោយនេះ។

លោក ត្រាំ បានលើកឡើងថា យើង រំពឹងថាក្នុងសប្តាហ៍ក្រោយយើងនឹងទទួលបានបទឈប់បាញ់នៅហ្គាហ្សា បន្ថែមទៀត បន្ទាប់ពីបទឈប់បាញ់អ៊ីស្រាអែល និងអ៊ីរ៉ង់ ។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹងខ្លាំង បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ហើយមានការសងសឹក រហូតដល់សហរដ្ឋអាមេរិក លូកដៃចូលដោយកំណត់លើទីតាំងនុយក្លេអ៊ែរ ៣ របស់ក្រុងតេហេរ៉ង់ ។
បន្ទាប់ពីការវាយប្រហារគ្នាផ្អើលពិភពលោក ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោក ត្រាំ ចេញមកប្រកាសថាភាគីទាំង ២ យល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្ដានុពល ៕

ដោយ៖ ពេជ្រ