បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិ ប៉ោយប៉ែត និងសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ។

លោក កែ គឹមយ៉ាន ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ ថវិការមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរ សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧,៨១៥,៨៩១,៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅក្រុងប៉ោយប៉ែតផងដែរ។

ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ៥០កេស មុង២៥មុង អង្រឹងមុង៦២អង្រឹង ប្រហុកសាច់២ក្រឡ ប្រហុកឆ្អឹង៣ក្រឡ ស្ពៃក្តោប៧ថង់ ទឹកត្រី១២យួរ ទឺកស៊ីអ៊ីវ១២យួរ មីជាតិ១០០កេសតូច ប៊ីចេង១២គីឡូ ខ្ទឹមសរ១២គីឡូ ស្ករស១២គីឡូ ថវិការក្នុង១វរ៤លាន សរុប១៦លានរៀល ក្នុងសង្កាត់ទាំង៥ទទួលបាន ៥លានរៀល ក្នុង១សង្កាត់១លានរៀល និងប្រជាការពារ៥០ម៉ឺនរៀល៕





