ត្រាំ៖ មាត់អ៊ីរ៉ង់ ថាមិនចង់ជួបលោកទេ តែចិត្តចង់ជួបខ្លាំងណាស់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ ចង់ជួបជាមួយលោក ឆាប់ៗតាមដែលអាចធ្វើទៅបាន ។

នៅពេលអ្នកយកព័ត៌មានសួរថាតើលោក មានការព្រួយបារម្ភថាអ៊ីរ៉ង់ អាចបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទៀត ឬយ៉ាងណា។ លោក ឆ្លើយថា ខ្ញុំគិតថាពេលនេះពួកគេ មិនទាន់គិតដល់រឿងនេះទេ ហើយពួកគេប្រហែលជាចង់ស្ដារស្ថានភាពប្រទេសឡើងវិញ ពួកគេកំពុងចង់ជួបខ្ញុំក្នុងពេលណាមួយ។

លោក ត្រាំ ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ទីក្រុងតេហេរ៉ង់ ដែលថាអាជ្ញាធររបស់សាធារណរដ្ឋ មិនមានផែនការសម្រាប់កិច្ចប្រជុំនោះទេ។

លោក បានបន្ថែមថា អ៊ីរ៉ង់ ប្រហែលជា ប្រកាសជាសាធារណថាមិនចង់ជួបខ្ញុំទេ ប៉ុន្តែពួកគេពិតជាចង់ជួបខ្ញុំណាស់ នៅពេលនេះ ស្ថានការណ៍បែបនេះ៕

ដោយ៖ ពេជ្រ                                     

Written by 

Related posts

Leave a Comment