យោងតាមប្រភពពីសារព័ត៌មាន BBC Sport បានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមលើការបន្តកុងត្រាថ្មីជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ហើយ។
កិច្ចព្រមព្រៀងរបស់ប្រធានក្រុមព័រទុយហ្គាល់វ័យ ៤០ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងខែមិថុនា ប៉ុន្តែប្រភពខាងលើបង្ហាញថា ពេលនេះ Ronaldo សម្រេចការបន្តកុងត្រាថ្មីជាមួយ Al Nassr រយៈពេល១រដូវកាលទៀត៕
