ប្រធាន France Football បង្ហើបពីគោលការណ៍ ៣ចំណុចធំៗ ដើម្បីជ្រើសរើសបេក្ខភាពជយលាភី Ballon dÓr

លោក Vincent Garcia ប្រធានទស្សនាវដ្តី France Football របស់បារាំង ដែលជាស្ថាប័នបង្កើតកម្មវិធីពានឯកត្តជនដ៏មានប្រជាប្រិយភាព Ballon dÓr តាំងពីឆ្នាំ១៩៥៦ បង្ហើបពីគោលការណ៍ ៣ចំណុចធំៗ ដើម្បីជ្រើសរើសបេក្ខភាពជយលាភីជារៀងរាល់ឆ្នាំ។

គោលការណ៍ធំៗទាំង ៣ចំណុចនោះរួមមានដូចខាងក្រោម៖

១៖ ទម្រង់លេង

២៖ សមិទ្ធផលពាននានា

៣៖ ការគោរពវិន័យ ទាក់ទងនឹងអាកប្បកិរិយាទាំងនៅលើ និងក្រៅទីលាន។

សូមជម្រាបថា Ballon d’Or 2025 បានទៅលើកីឡាករសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹប Paris St-Germain ​ ខណៈ Yamal របស់ Barcelona បានលេខ២ នឹង Vitinha ឈរលេខ៣ ៕

Written by 

Related posts

Leave a Comment