ក្រុមនារី​កម្ពុជា យកឈ្នះលើក្រុមនារីហ្គាំ ១-០ ក្នុងជំនួបមិត្តភាព

ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​​នារី​ កម្ពុជា ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ១-០ លើ​ក្រុមជម្រើស​ជាតិ នារី ហ្គាំ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមនារីកម្ពុជា យប់មិញ រកបានដោយកីឡាការិនីសឿន វិផា មក​ពី​ក្លិប​ភ្នំពេញ​ក្រោន នៅ​នាទីទី​១៧។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើក​ដំបូង​សម្រាប់​បាល់ទាត់​នារី​កម្ពុជា ហើយ​បាន​បង្កើត​ស្ថិតិ​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះផងដែរ។

សូមជម្រាបថា ការ​ប្រកួត​នេះ​ជា​ការ​ត្រៀម​ខ្លួន​ទាំង​សម្រាប់​ក្រុម​បាល់ទាត់​នារី​ កម្ពុជា ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​នារី​អាស៊ី AFC Women’s Asian ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ពូល G ដែល​មាន​ក្រុម​ ហ្វីលីពីន ហុងកុង និង​អារ៉ាប៊ីសាអ៊ូឌី ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ទី ៥ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

Written by 

Related posts

Leave a Comment