យោងតាមការចេញផ្សាយរបស់សារប័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា ខ្សែប្រយុទ្ធ សៀង ចន្ធា បានបដិសេធការបន្តកុងត្រាថ្មីជាមួយក្លឹបបឹងកេតនិងបានស្នើសុំក្លឹបមិនចូលរួមកម្មវិធីដំណើរទស្សនកិច្ចផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ក្លឹបមុនបើករដូវកាល 2025-2026 នោះទេ។
ការបដិសេធការបន្តកុងត្រាថ្មីនេះ ស្របពេលមានលេចឮព័ត៌មានជាច្រើនថា ខ្សែប្រយុទ្ធ សៀង ចន្ធា អាចនឹងចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងនាពេលខាងមុខនេះ។ យ៉ាងណាមិញអ្វីៗមិនទាន់ច្បាស់ការ១០០%នោះទេរង់ចាំការប្រកាស់ពីក្លឹបបន្ត ឬ ចែកផ្លូវ៕
