លោក Ding Xuexiang អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា

ថ្ងៃទី២០ ខែមិថុនា លោកDing Xuexiangសមាជិកអាចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨ ព្រមនិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា “ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ ជំរុញឱ្យការអភិវឌ្ឍនៃពិភពលោកពហុប៉ូល។

ថ្លែងក្នុងសុន្ទរកថា លោកDing Xuexiangបានលើកឡើងថា ១០ឆ្នាំមុន ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះក្នុងការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា សន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ សេរីភាព គឺជាគុណតម្លៃរួមរបស់មនុស្សជាតិ និងជាគោលដៅដ៏ខ្ពង់ខ្ពស់នៃអង្គការសហប្រជាជាតិ។បច្ចុប្បន្ន ស្ថានការណ៍បម្រែបម្រួលសតវត្សសកលកំពុងបង្កើនល្បឿន ហានិភ័យជាច្រើនកើតមានផ្ទួនៗគ្នា មនុស្សជាតិប្រឈមមុខនឹងការសាកល្បងរួមជាច្រើន។យើងគួរតែរំលឹកឡើងវិញនូវសុន្ទរកថាគន្លឹះរបស់លោកXi Jinping ប្រកាន់ខ្ជាប់នូវគុណតម្លៃរួមរបស់មនុស្សជាតិ ពួតដៃគ្នាជំរុញពិភពលោកពហុប៉ូលដែលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ និងសកលសេដ្ឋកិច្ចភាវូបនីយកម្មដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន សំដៅជំរុញពិភពលោកឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងប្រកបដោយសន្តិភាព សុវត្ថិភាព វិបុលភាព និងវឌ្ឍនភាព។

លោកDing Xuexiangបានលើកឡើងសំណើ៤ចំណុច ពោលគឺ៖ទី១ ប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកលស្តីពីគាររួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា។ទី២ ប្រកាន់ខ្ជាប់ការរួមសហការគ្នាដើម្បីបង្កើតសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយភាពបើកចំហនិងពិពិធកម្ម។ទី៣ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នារវាងអរិយធម៌ទីទៃគ្នា និងគោរពភាពចម្រុះរបស់អរិយធម៌មនុស្សជាតិ។ទី៤ គឺប្រកាន់ខ្ជាប់កិច្ចគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក៕

Written by 

Related posts

Leave a Comment