​អភិបាលខេត្តបន្ទាយមានជ័យ ៖គ្មានបងប្អូនប្រជាពលរដ្ឋខ្មែរ បើករថយន្តសម្រុកចូលទៅចាក់សាំងនៅថៃ ដូចការផ្សាយរបស់កាសែតថៃឡើយ

បន្ទាយមានជ័យ៖សារព័ត៌មានថៃ បានផ្សាយបំពុលថា ក្រោយកម្ពុជាព្រមានបិទការនាំចូលប្រេងពីថៃ ស្រាប់តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបើករថយន្តសម្រុកទៅចាក់ប្រេងនៅថៃ ពីព្រោះប្រេងនៅខ្មែរថ្លៃ។

ជាការឆ្លើយតបចំពោះព័ត៌មានប្រឌិតមួយនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈបណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា (រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ)។

បើតាមការអោយដឹង ពីលោក អ៊ុ រាត្រី បន្ទាយមានជ័យ មួយថ្ងៃៗនៅពេលនេះមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ មានចន្លោះពី៤០ ទៅ៥០គ្រឿង ដែលទៅប្រកបមុខរបរ និងរកស៊ី ធម្មតា ជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគាត់៕

Written by 

Related posts

Leave a Comment