ត្រាំ ថាបទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ប្រហែលជាពិបាកបញ្ឈប់ភាគីទាំង២ ណាស់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក អាចនឹងគាំទ្របទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងអំឡុងកិច្ចចរចា។

លោក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែល​ឆ្លើយ​សំណួរ​ដែល​ត្រូវ​គ្នា​ថា​ វាអាស្រ័យ​លើ​កាលៈទេសៈ ដោយកត់​សម្គាល់​ថា​ វា​ពិបាក​ក្នុង​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់។ យើងឃើញថា អ៊ីស្រាអែល មានប្រៀបក្នុងសង្រ្គាម ហើយវាពិតជាពិបាកបន្តិចក្នុងការបញ្ឈប់ភាគីទាំង ២ ។

នៅពេលត្រូវបានសួរថាតើលោក ត្រៀមខ្លួនហើយឬនៅដើម្បីសុំឱ្យអ៊ីស្រាអែលផ្អាកការវាយប្រហារលើអ៊ីរ៉ង់ មេដឹកនាំអាមេរិករូបនេះ ឆ្លើយថា បាទ ខ្ញុំគិតថាវាពិបាកណាស់ក្នុងការធ្វើសំណើនោះ ឥឡូវនេះ។ ភាគីទាំង ២ គឺចង់ចាញ់ឈ្នះគ្នាណាស់ ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេច ឆន្ទៈ និងលទ្ធភាព ហើយយើងនឹងនិយាយជាមួយអ៊ីរ៉ង់ដូចគ្នា។

កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ បានឆ្លើយតបក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ ចាប់​តាំង​ពី​ពេល​នោះ​មក ទីក្រុង Tel Aviv និង Tehran បាន​សងសឹកគ្នាទៅវិញទៅមក បណ្ដាលឲ្យមានជនស៊ីវិលស្លាប់ និងរបួស ទាំងសងខាង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment