តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ លោក Lee Seong-yoon បានប្រាប់ឲ្យដឹងថា សមាជិកនៃគណបក្សរបស់លោក បច្ចុប្បន្នទាំងអស់កំពុងស្ថិតនៅក្នុងអគាររដ្ឋសភា ។
លោក បាននិយាយថា សមាជិកយើងទាំងអស់នឹងរង់ចាំរហូតដល់ថ្ងៃស្អែក តាមកាលបរិច្ឆេទបោះឆ្នោតរបស់សភា ជុំវិញការចោទប្រកាន់លោក Yoon ឬប្រឆាំងនឹងបទបញ្ជាច្បាប់អាជ្ញាសឹក។
គួរបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Seon-ho ធ្លាប់បានបដិសេធថា មិនដឹងមុនរឿងបទបញ្ជាច្បាប់អាជ្ញាសឹកនោះទេ ហើយការដាក់ពង្រាយកងទ័ពក៏គ្មានផែនការច្បាស់លាស់ដែរ៕
ដោយ៖ ពេជ្រ