មន្ត្រីកំពូលៗ​ បើក​កិច្ច​ប្រជុំ​បន្ទាន់ភ្លាមៗ ​ ខណការបោះឆ្នោត​ចោទ​ប្រកាន់​លោក Yoon អាចមុនថ្ងៃកំណត់

ភាគីសំខាន់ៗរបស់កូរ៉េខាងត្បូង កំពុងបើកកិច្ចប្រជុំបន្ទាន់ ចំពេលមានសេចក្តីរាយការណ៍ថា សមាជិកសភាអាចបោះឆ្នោតក្នុងការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ឆាប់ៗនេះ  ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីយប់ថ្ងៃអង្គារ ។

 គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ បានលើកឡើងថា ការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះ អាចប្រព្រឹត្តទៅមុនកាលបរិច្ឆេទ ។

 គណបក្សប្រឆាំង ត្រូវការសំឡេងគាំទ្រពីសមាជិកគណបក្សកាន់អំណាច PPP ចំនួន ៨ រូប ទើបមានសិទ្ធិបោះឆ្នោតចោទប្រកាន់លោក Yoon ជោគជ័យ ប៉ុន្តែប្រមុខបក្ស បដិសេធ។

គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ចេញនូវច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃអង្គារ ដែលនាំឲ្យមានភាពចលាចលពេញប្រទេស ដោយលោក អះអាងថាគឺដើម្បីប្រឆាំងនឹងកងកម្លាំងកុម្មុយនីស្តដែលចង់បះបោរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment