Gareth Bale កំពុងចរចាទិញក្លិបមួយនៅ League One

អតីតកីឡាករបាល់ទាត់របស់ក្លិប Real Madrid និងជម្រើសជាតិវ៉េល Gareth Bale បានកំពុងចរចាទិញយកក្លិបអាជីព Plymouth Argyle ដែលបានធ្លាក់ទៅលេងក្របខណ្ឌ League One រដូវកាលក្រោយ យកមកគ្រប់គ្រង។

Plymouth ដែលមានលោក Simon Hallett ជាម្ចាស់នោះបាននិយាយកាលពីខែមុនថា កិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្លិបនេះបានបរាជ័យម្តងរួចមកហើយ។បច្ចុប្បន្ន Bale វ័យ ៣៥ឆ្នាំ បានកំពុងតែនាំមុខ​គេ ក្នុងការក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Plymouth។

​បច្ចុប្បន្ននេះដែរ Plymouth កំពុងស្ថិតក្រោមការដឹកនាំដោយអតីតខ្សែបម្រើ Manchester United គឺលោក Tom Cleverley ដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលអតីតកីឡាករឈ្នះពាន UCL បាន ៥លើក កំពុងចរចាទិញយកក្លិបនេះមកគ្រប់គ្រង ក្រោយពេលចូលនិវត្តន៍ពីបាល់ទាត់នាឆ្នាំ២០២៣ មក៕

Written by 

Related posts

Leave a Comment