ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានមួយលើ Truth Social ដោយជំរុញឱ្យអ្នកគ្រប់គ្នាចាកចេញពីរដ្ឋធានីអ៊ីរ៉ង់ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនបញ្ជាក់ថា តើទីក្រុងវ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍ក្នុងអរិភាពដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ។

រដ្ឋទាំង ២ កំពុងវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីក្រុងយេរូសាឡឹមខាងលិច ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងយោធាអ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងទុកជាមុន ដើម្បីបញ្ឈប់ការស្វែងរកការផលិតអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើតំបន់ជនស៊ីវិលផងដែរ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងវាយប្រហារស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ផងដែរ។
ការវាយប្រហារនេះផងដែរ អ៊ីរ៉ង់ បានចាត់ទុកថាជាការប្រកាសសង្គ្រាម នឹងបានធ្វើការសងសឹកឲ្យសមនឹងអ្វីដែលអ៊ីស្រាអែល ធ្វើដាក់ខ្លួនផងដែរ៕

ដោយ៖ ពេជ្រ