តាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកំលាំងនគរបាលស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្តដើម្បីចាត់ការបន្តបន្ទាប់ពីមានការសម្របសម្រួលមិនត្រូវគ្នារួចមក។ លោកវរសេនីឯកជា សុផល អធិការនគរបាលស្រុកគីរីវង់បានអោយដឹងថាករណីបញ្ជូនជនសង្ស័យដែលយើងធ្វើការសម្រួលគ្នាមិនត្រូវរវៀងជនសង្ស័យនឹងជនរងគ្រោះនោះគឺនៅព្រឹកថ្ងៃទី១៦ ៦ ២០២៥នេះគឺ ចំនួន០៣នាក់ រួមមានដូចខាងក្រោម៖
១.ឈ្មោះ ណេង ស្រីយ៉ា ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
២.ឈ្មោះ រ៉ន ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ត្រូវជាប្តីរបស់ឈ្មោះ ណេង ស្រីយ៉ា) ។
៣.ឈ្មោះ ណេង កុម្ភៈ: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ណេង ស្រីយ៉ា) ក្រុមជនសង្ស័យខាងលើបានវាយទៅលើជនរងគ្រោះឈ្មោះ ស៊ឹម ជៀន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំបច្ចុប្បន្នរស់នៅភូមិឃុំជាមួយគ្នា (បច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់) ។
លោកវរសេនីយ៍ឯកអធិការនគរបាលស្រុកបានបញ្ជាក់ថាករណីជនសង្ស័យបានព្រួតគ្នាវាយទៅលើស្រ្តីរងគ្រោះអោយរងរបួសនេះបានកើតឡើងកាលពីថ្ងៃទី១៤ មិថុនា ២០២០២៥វេលាម៉ោង១៧ ០០នាទីល្ងាចក្នុងភូមិត្រពាំងស្រង់ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់(ដើមហេតុគឺទំនាស់គ្នាដោយពាក្យសំដីព្រោះផ្ទះនៅក្បែគ្នា)នៅចំពោះមុខជំនាញព្រហ្មទណ្ទកំរិតស្រាលខេត្តជនសង្ស័យបាននិយាយសារភាពថាពួគេពិតជាបានព្រួតគ្នាវាយទៅស្រ្តីរងគ្រោះពិតប្រាកដមែន។
លោកវរសេនីយ៍ឯកយ៉ុង ញីវ នាយការិយាល័យកំរិតស្រាលខេត្តបានអោយដឹងថា សមត្តកិច្ចយើងយល់ថាជនសង្ស័យនឹងស្រ្តីរងគ្រោះសុតតែជាអ្នករស់នៅជិតគ្នាហើយមិនចង់អោយមានបញ្ហាវែងឆ្ងាយក៏បានព្យាយាមសម្របសម្រួលអោយគូភាគីទាំងសងខាងដែរ ប៉ុន្តែគូភាគីទាំងសងខាងពុំព្រមព្រៀងគ្នាបញ្ចប់រឿងទើបសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ មកការិយាល័យរួចខាងការិយាល័យបានកសាងសំណុំរឿងបន្តទៅកាន់សាលាដំបូងខេត្តតាកែវ តែម្តង នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០៥៕តាកែវ

