លោកឧត្តមសេនីយឯក Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ កាលពីយប់ថ្ងៃព្រហស្បតិ៍របស់អ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការរង IRGC លោក Ali Fadavi។

លោក Fadavi បាននិយាយ ក្នុងអំឡុងពេលផ្សាយតាមទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ថា លោកឧត្តមសេនីយ៍ Salami បាត់បង់ជីវិតក្នុងការវាយប្រហារនេះ លោក នៅតែជាឥស្សរជនជាទីគោរពសម្រាប់ទាហាន IRGC ទាំងអស់។
លោក បានបន្តព្រមានថា IRGC ត្រៀមខ្លួនក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់អ៊ីស្រាអែល។
លោក Fadavi បញ្ជាក់ច្បាស់ៗថា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់មួយឲ្យសមនឹងអ្វីដែលពួកគេកំពុងតែធ្វើដាក់អ៊ីរ៉ង់ នៅពេលនេះ៕

ដោយ៖ ពេជ្រ