ជំនួបវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Nations League រវាងអេស្ប៉ាញ​​ និង​បារាំង យប់មិញ ស៊ុតគ្នាដល់ទៅ៩គ្រាប់​

ក្រុមជម្រើសជាតិអេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទី៣ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិបារាំង ដោយលទ្ធផល ៥-៤ ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។

៥គ្រាប់របស់អេស្ប៉ាញ យប់មិញរកបានដោយកីឡាករ Nico Williams (22′)​Mikel Merino (25′)​ Lamine Yamal (54′ Penalty, 67′)និងកីឡាករ ​Pedri (55′) ខណៈ៤គ្រាប់របស់បារាំង​ រក​បាន​ដោយកីឡាករ ​ Mbappé (59′ Penalty)​ R. Cherki (79′)​ Dani Vivian (84′ បាល់ចូលទីខ្លួនឯង​)​ និង R. Kolo Muani (90’+3)។

លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ វគ្គផ្តាច់ព្រ័ត្រ Nations League 2024/25 ដែលនឹងធ្វឡើងនៅថ្ងៃទី៨ ខែមិថុនា ខាងមុខនេះ៕

Written by 

Related posts

Leave a Comment