UN ឱ្យ​តាមដានបន្ថែមរឿងអ៊ីស្រាអែល បដិសេដមិនបានវាយប្រហារក្បែរទីតាំងផ្ដល់ស្បៀង

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការសម្លាប់ជនជាតិប៉ាឡេស្ទីន នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយក្នុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ ចំពេលមានសេចក្តីរាយការណ៍ដែលមានជម្លោះថា កងកម្លាំងអ៊ីស្រាអែល ជាអ្នកបើកការបាញ់ប្រហារ។

សាក្សី​ បាន​រាយការណ៍​ថា​ ហ្វូងមនុស្សអត់ឃ្លាន ត្រូវ​​គេ​បាញ់​សម្លាប់ពេល​កំពុង​តម្រង់ជួរឈរចាំ​យកអាហារ​ពី​មជ្ឈមណ្ឌល​ក្នុង​ទីក្រុង Rafah ។

ទន្ទឹមនោះ ភ្នាក់ងារកាកបាទក្រហម ក៏បានបញ្ជាក់ថា អ្នកស្លាប់មានចំនួន ៣១ នាក់ ក្នុងនោះ ១៧៩ នាក់រងរបួស។

ទោះជាយ៉ាងណា កាល​ពី​ថ្ងៃ​អាទិត្យ យោធា​អ៊ីស្រាអែល​ បាន​បដិសេធ​មិនទទួលស្គាល់ការវាយប្រហារលើជន​ស៊ីវិល​នៅ​ក្បែរទីតាំងនោះទេ ដោយថាជារបាយការណ៍មិនពិត៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment